​[​៣០៧​]​ ​ពន្លឺ​បាត់​ទៅ​ ​ងងឹត​ក៏​កើត​ប្រាកដ​ឡើង​ ​ដល់​អនាថបិណ្ឌិក​គហបតី​ ​ទាំង​សេចក្តី​ភ័យ​ ​ការតក់ស្លុត​ ​និង​ការ​ព្រឺរោម​ ​ក៏​កើតឡើង​ ​អស់​វារៈ​ពីរ​ដង​ទៀត​។​ ​ឯ​អនាថបិណ្ឌិក​គហបតី​ ​ក៏​ចង់​ត្រឡប់​ពីទី​នោះ​មកវិញ​ទៀត​។​ ​សិវ​ក​យក្ស​បំបាំង​ខ្លួន​មិន​ឲ្យ​ឃើញ​ ​ក៏​ធ្វើ​សំឡេង​ឲ្យ​ឮ​ឡើង​ ​អស់​វារៈ​ពីរ​ដង​ទៀត​ថា​ ​
​ដំរី​មួយ​សែន​ ​សេះ​មួយ​សែន​។​បេ​។​ ​ក៏​មិនដល់​ថ្លៃ​មួយ​ចំណិត​ ​នៃ​ជំហាន​មួយ​ ​ដែលគេ​ចែក​ឲ្យ​ ​ជា​ចំណែក​ដប់​ប្រាំ​មួយ​ៗ​ដង​ឡើយ​ ​ម្នាល​គហបតី​ ​ចូរ​អ្នក​ឈានទៅមុខ​ចុះ​ ​ម្នាល​គហបតី​ ​ចូរ​អ្នក​ឈានទៅមុខ​ចុះ​ ​ការ​ឈានទៅមុខ​ ​របស់​អ្នក​ប្រសើរ​ជាង​ ​ឯ​ការ​ត្រឡប់​ថយក្រោយ​វិញ​ ​មិន​ប្រសើរ​ទេ​។​

 ​គ្រានោះ​ឯង​ ​ងងឹត​បាត់​ទៅ​ ​ពន្លឺ​ក៏​កើត​ប្រាកដ​ឡើង​ ​ដល់​អនាថបិណ្ឌិក​គហបតី​ ​ទាំង​ភ័យ​ ​ការតក់ស្លុត​ ​និង​ការ​ព្រឺរោម​ ​ក៏​ស្ងប់​រម្ងាប់​ទៅ​។​
ថយ | ទំព័រទី ២២៤ | បន្ទាប់