​[​៣១០​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​បុគ្គល​ជា​អ្នក​បន្សាត់​បង់​បាប​ ​រំលត់​កិលេស​ ​រមែង​ដេក​ជា​សុខ​សព្វកាល​ ​បុគ្គល​ណា​មាន​សេចក្តី​ត្រជាក់ត្រជំ​ ​ឥតមាន​ឧប​ធិ​ក្កិ​លេស​ ​កាត់​បង់​តណ្ហា​ទាំងអស់​ ​បន្ទោបង់​សេចក្តី​ក្រវល់ក្រវាយ​ ​ក្នុង​ហ្ឫទ័យ​ ​មិនបាន​ប្រឡាក់​ ​ក្នុង​កាម​ទាំងឡាយ​ ​បុគ្គល​នោះ​ ​រមែង​ដល់​នូវ​សេចក្តី​រម្ងាប់​កិលេស​ដោយចិត្ត​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​ដេក​នៅជា​សុខ​។​

​បឋម​សុក្កា​សូត្រ​ ​ទី៩​


 [​៣១១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​ក៏​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ឈ្មោះ​ ​សុក្កា​ ​មាន​បរិស័ទ​ច្រើន​ចោមរោម​ ​កំពុង​សំដែងធម៌​។​
 ​[​៣១២​]​ ​គ្រានោះ​ឯង​ ​យក្ស​មាន​សេចក្តី​ជ្រះថ្លា​ក្រៃពេក​ ​ចំពោះ​សុក្កា​ភិក្ខុនី​ ​ក៏​ចេញពី​ច្រក​មួយ​ ​ចូល​ទៅកាន់​ច្រក​មួយ​ ​ចេញពី​ផ្លូវ​ត្រឡែងកែង​មួយ​ ​ចូល​ទៅកាន់​ផ្លូវ​ត្រឡែងកែង​មួយ​ ​ក្នុង​ក្រុង​រាជគ្រឹះ​ ​ហើយ​ពោល​គាថា​ទាំងនេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ២២៧ | បន្ទាប់