​គឺ​ ​សច្ចៈ​ ​(​ពាក្យពិត​)​១​ ​ទមៈ​ ​(​ការ​ទូន្មាន​)​១​ ​ថិ​តិ​ ​(​សេចក្តី​អត់ធន់​)​១​ ​ចាគៈ​ ​(​ការ​បរិច្ចាគ​)​១​ ​រមែង​មិន​សោកសៅ​ ​ក្នុង​លោកខាងមុខ​ ​ដោយពិត​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​សួរ​ពួក​សមណព្រាហ្មណ៍​ឯទៀត​ ​ឲ្យ​ច្រើន​គ្នា​ចុះ​ ​ក្រែង​មានធម៌​ណា​ក្នុង​លោក​នេះ​ ​វិសេស​ជាង​សច្ចៈ​ ​ទមៈ​ ​ចាគៈ​ ​ខន្តិ​ ​ទៅទៀត​។​
​[​៣២៥​]​ ​អា​.​ ​ក្នុង​វេលា​នេះ​ ​ខ្ញុំ​នឹង​សួរ​ពួក​សមណព្រាហ្មណ៍​ច្រើន​គ្នា​ ​ដូចម្តេច​បាន​ ​(​ព្រោះ​)​ ​ខ្ញុំ​ទើបតែនឹង​ដឹង​ប្រយោជន៍​ ​ក្នុង​បរលោក​ក្នុងថ្ងៃនេះ​ ​ដោយសារ​ព្រះពុទ្ធ​ស្តេច​មក​គង់​ ​ក្នុង​ដែន​អា​ឡ​វី​ ​ជា​ប្រយោជន៍​ដល់​ខ្ញុំ​ ​ខ្ញុំ​ទើបតែនឹង​ដឹង​ក្នុងថ្ងៃនេះ​ថា​ ​ទាន​ដែលគេ​ឲ្យ​ ​ចំពោះ​បុគ្គល​ណា​ ​មានផល​ច្រើន​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់