​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​ហៅ​សុ​វីរ​ទេវបុត្ត​មក​ ​អស់​វារៈ២ដង​ទៀត​ថា​ ​ម្នាលបា​សុ​វីរៈ​ ​ពួក​អសុរ​ទាំង​នុ៎ះ​ ​ច្បាំង​តគ្នា​នឹង​ពួក​ទេវតា​ ​ម្នាលបា​សុ​វីរៈ​ ​ចូរ​អ្នក​ទៅ​តតាំង​នឹង​ពួក​អសុរ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុ​វីរ​ទេវបុត្ត​ ​ទទួល​ទេវបញ្ជា​ ​របស់​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​យ៉ាងនេះ​ហើយ​ ​ក៏​ធ្វើ​ពួក​អសុរ​ ​ឲ្យ​ដល់​នូវ​សេចក្តី​ប្រមាទ​ ​អស់​វារៈ២ដង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​ហៅ​សុ​វីរ​ទេវបុត្ត​មក​ ​អស់​វារៈ៣ដង​ទៀត​ថា​ ​ម្នាលបា​សុ​វីរៈ​ ​ពួក​អសុរ​ទាំង​នុ៎ះ​ ​ច្បាំង​តគ្នា​នឹង​ពួក​ទេវតា​ ​ម្នាលបា​សុ​វីរៈ​ ​ចូរ​អ្នក​ទៅ​តតាំង​នឹង​ពួក​អសុរ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុ​វីរ​ទេវបុត្ត​ ​ទទួល​ទេវបញ្ជា​ ​របស់​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​យ៉ាងនេះ​ហើយ​ ​ក៏​ធ្វើ​ពួក​អសុរ​ ​ឲ្យ​ដល់​នូវ​សេចក្តី​ប្រមាទ​ ​អស់​វារៈ៣ដង​ទៀត​។​ ​
 [​៣២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​ពោល​គាថា​ ​នឹង​សុ​វីរ​ទេវបុត្ត​ថា​
បុគ្គល​ ​កាល​មិន​តស៊ូ​ ​មិន​ព្យាយាម​ទេ​ ​តែង​បាន​សេចក្តី​សុខ​ ​ក្នុង​ទីណា​ ​ម្នាល​សុ​វីរៈ​ ​ចូរ​អ្នក​ទៅ​ក្នុង​ទីនោះ​ចុះ​ ​ចូរ​អ្នកធ្វើ​អញ​ឲ្យ​ដល់​ក្នុង​ទីនោះ​ផង​។
ថយ | ទំព័រទី ២៣៧ | បន្ទាប់