​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​នោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 ​[​៣៣៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពីព្រេងនាយ​មក​ ​មាន​ពួក​អសុរ​ ​ច្បាំង​តនឹង​ពួក​ទេវតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​បាន​ហៅ​សុសិ​មទេវ​បុត្ត​មក​ថា​ ​ម្នាល​បា​សុសិ​មៈ​ ​ពួក​អសុរ​ទាំង​នុ៎ះ​ ​ច្បាំង​នឹង​ពួក​ទេវតា​ ​ម្នាល​បា​សុសិ​មៈ​ ​ចូរ​អ្នក​ទៅ​តតាំង​នឹង​ពួក​អសុរ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សុសិ​មទេវ​បុត្ត​ ​ទទួល​ទេវបញ្ជា​ ​របស់​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​យ៉ាងនេះ​ហើយ​ ​ក៏​ធ្វើ​ពួក​អសុរ​ ​ឲ្យ​ដល់​នូវ​សេចក្តី​ប្រមាទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ពួក​ទេវតា​ ​ត្រាស់​ហៅ​សុសិ​មទេវ​បុត្ត​ ​អស់​វារៈ២ដង​ទៀត​។​បេ​។​ ​ធ្វើ​ពួក​អសុរ​ឲ្យ​ដល់​នូវ​សេចក្តី​ប្រមាទ​ ​អស់​វារៈ២ដង​ទៀត​។​ ​
ថយ | ទំព័រទី ២៤០ | បន្ទាប់