​ម្នាល​មាត​លិ​ ​សម្បុក​ ​(​នៃ​ពួក​គ្រុឌ​)​ ​នៅ​លើ​ដើម​រកា​ ​អ្នក​ចូរ​បំបែរ​មុខ​ចន្ទោល​រថ​ចេញ​ ​ពួក​យើង​ស៊ូ​លះ​ជីវិត​ ​ចំពោះ​ពួក​អសុរ​ដោយពិត​ចុះ​ ​កុំ​ឲ្យតែ​ពួក​គ្រុឌ​ទាំងនេះ​ ​ខ្ចាត់ខ្ចាយ​ពី​សម្បុក​ឡើយ​។​ ​

 ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាត​លិ​សង្គាហក​ទេវបុត្ត​ ​បាន​ទទួល​ព្រះបន្ទូល​សក្ក​ទេ​វាន​មិន្ទ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនេះ​ហើយ​ ​ក៏​ញាក់​ត្រឡប់​រថ​អាជានេយ្យ​ ​ដែល​ទឹម​ដោយ​សេះ​មួយ​ពាន់​។​
 [​៣៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ពួក​អសុរ​ ​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឥឡូវនេះ​ ​សក្ក​ទេ​វាន​មិន្ទ​ ​បត់​រថ​អាជានេយ្យ​ ​ដែល​ទឹម​ដោយ​សេះ​មួយ​ពាន់​មកវិញ​ហើយ​ ​ពួក​ទេវតា​នឹង​តតាំង​ដោយ​ពួក​អសុរ​ ​ក្នុង​លើក​ទី២ទៀត​។​ ​ពួក​អសុរ​ក៏​ភិតភ័យ​ ​រត់​ទៅកាន់​អសុរ​បូរី​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​បាន​ជ័យជំនះ​នេះ​ដោយ​ធម៌​ ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់