​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ពួក​ឥសី​អ្នកមានសីល​ ​មានគុណ​ធម៌​ដ៏​ល្អ​ទាំងនោះ​ ​បាន​ផ្តាសា​សម្ពរ​អសុរិន្ទ​ហើយ​ ​ក៏​បាត់​អំពី​ទី​ចំពោះមុខ​សម្ពរ​អសុរិន្ទ​ ​មក​ប្រាកដ​ក្នុង​កុដិ​ប្រក់​ដោយ​ស្លឹក​ ​ទៀប​ឆ្នេរសមុទ្រ​វិញ​ ​ដូចជា​បុរស​ ​មាន​កំឡាំង​ ​លាដៃ​ដែល​បត់​ ​ឬបត់​ដៃ​ដែល​លា​ ​ដូច្នោះឯង​។​
 [​៣៨៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សម្ពរ​អសុរិន្ទ​ ​ត្រូវ​ពួក​ឥសី​អ្នកមានសីល​ ​មានគុណ​ធម៌​ដ៏​ល្អ​ទាំងនោះ​ ​បាន​ផ្តាសា​ហើយ​ ​ក៏​តែងតែ​ភ្ញាក់​ក្នុង​រាត្រី​ ​អស់​វារៈ៣ដង​។​

​ចប់​ ​សុ​វីរ​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ២៧០ | បន្ទាប់