​អស់មួយជីវិត១​ ​មិន​ត្រូវ​មាន​សេចក្តី​ក្រោធ​ ​បើទុកជា​សេចក្តី​ក្រោធ​កើតឡើង​ ​ដល់​អាត្មាអញ​ ​អាត្មាអញ​ត្រូវតែ​ប្រញាប់​បន្ទោបង់​ ​នូវ​សេចក្តី​ក្រោធ​នោះ​ចេញ​ ​អស់មួយជីវិត១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​កើតជា​មនុស្ស​ ​ក្នុង​ជាតិមុន​ ​បាន​សមាទានវត្ត​បទ​ ​ទាំង៧ប្រការ​នេះឯង​ ​បរិបូណ៌​ ​ព្រោះតែ​សមាទានវត្ត​បទ​ទាំង៧ប្រការ​នេះ​ ​ទើប​សក្កទេវរាជ​ ​បាន​ដល់​នូវ​ភាព​នៃ​ខ្លួន​ជា​សក្កៈ​។​
 [​៣៨៦​]​ ​ព្រះមានព្រះភាគ​ ​បាន​ត្រាស់​សូត្រ​នេះ​ហើយ​ ​លុះ​ព្រះ​សុគត​ ​ជា​សាស្តា​ ​ទ្រង់​ត្រាស់​សូត្រ​នេះ​រួចហើយ​ ​ទើប​ត្រាស់​គាថាពន្ធ​នេះ​ ​តទៅទៀត​ថា​
​ពួក​ទេវតា​នៅ​ឋាន​តាវត្តិង្ស​ ​បាន​ហៅ​ជន​អ្នក​ចិញ្ចឹម​មាតាបិតា​ ​អ្នក​កោតក្រែង​បុគ្គល​ជា​ច្បង​ ​ក្នុង​ត្រកូល​ ​មាន​វាចា​ល្អិត​ទន់​ ​និយាយ​តែ​ពាក្យ​ផ្អែមល្ហែម​ ​លះបង់​ពាក្យ​ញុះញង់​ ​ប្រកប​ក្នុង​ការ​លះបង់​សេចក្តី​កំណាញ់​ ​មានសំដី​ទៀងទាត់​ ​ជា​ជន​គ្រប​សង្កត់​សេចក្តី​ក្រោធ​នោះ​ឯង​ ​ថា​ជា​ ​សប្បុរស​ ​។​ ​
ថយ | ទំព័រទី ២៧៣ | បន្ទាប់