​បាន​ជា​គេ​ហៅថា​ ​សហស្ស​ក្ខៈ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អសុរកញ្ញា​ ​ឈ្មោះ​នាង​ ​សុ​ជា​ ​ជាម​ហេ​សី​របស់​សក្ក​ទេ​វាន​មិន្ទ​ ​ហេតុ​នោះ​ ​បាន​ជា​គេ​ហៅថា​ ​សុជម្បតិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​បាន​សោយរាជ្យ​ ​ជា​ឥស្សរាធិបតី​ ​លើ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ហេតុ​នោះ​ ​បាន​ជា​គេ​ហៅថា​ ​ទេ​វាន​មិន្ទ​។​
 ​[​៣៨៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​កើតជា​មនុស្ស​ ​ក្នុង​ជាតិមុន​ ​បាន​សមាទានវត្ត​បទ​ទាំង៧ប្រការ​បរិបូណ៌​ ​ព្រោះហេតុតែ​បាន​សមាទានវត្ត​បទ​ ​ទាំង៧ប្រការ​នោះ​ ​បាន​ជាស​ក្ក​ទេវរាជ​ ​បាន​ដល់​ថា​សក្កៈ​។​ ​វត្តបទ​ទាំង៧ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​(​សក្កទេវរាជ​ ​បាន​សមាទាន​)​ ​ថា​ ​អាត្មាអញ​ ​ត្រូវ​ចិញ្ចឹម​មាតាបិតា​ ​អស់មួយជីវិត១​ ​ត្រូវ​គោរព​បុគ្គល​ជា​ច្បង​ក្នុង​ត្រកូល​ ​អស់មួយជីវិត១​ ​ត្រូវ​មាន​ពាក្យ​ល្អិត​ទន់​ ​អស់មួយជីវិត១​ ​ត្រូវ​មាន​វាចា​មិន​ញុះញង់​ ​អស់មួយជីវិត១​ ​ត្រូវ​មានចិត្ត​ប្រាសចាក​សេចក្តី​កំណាញ់​ជា​មន្ទិល​ ​ជា​អ្នក​ចែករំលែក​នូវ​ទាន​ ​ជា​អ្នក​លាងដៃ​ដើម្បីឲ្យ​ទាន​ ​ជា​អ្នក​ត្រេកអរ​ ​ក្នុង​ការ​លះបង់​ ​ជា​អ្នក​គួរ​គេ​សូមទាន​បាន​ ​ត្រេកអរ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រំលែក​ ​ហើយ​នៅ​គ្រប់គ្រង​ផ្ទះ​ ​អស់មួយជីវិត១​ ​ត្រូវ​មាន​វាចា​ទៀងទាត់​ ​អស់មួយជីវិត១​ ​មិន​ត្រូវ​មាន​សេចក្តី​ក្រោធ​ ​
ថយ | ទំព័រទី ២៧៥ | បន្ទាប់