​ទេវបុត្ត​នោះ​ ​មាន​សម្បុរ​ ​និង​យស​រុងរឿង​ ​លើស​ទេវតា​ដទៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​បាន​ហៅ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​មក​ថា​ ​ម្នាល​ពួក​អ្នក​និទ៌ុក្ខ​ ​អ្នក​ទាំងឡាយ​ ​កុំ​ពោលទោស​ទេវបុត្ត​នុ៎ះ​ឡើយ​ ​ម្នាល​ពួក​អ្នក​និទ៌ុក្ខ​ ​ទេវបុត្ត​នុ៎ះ​ ​កាល​កើតជា​មនុស្ស​ ​បាន​សមាទាន​សទ្ធា​ ​សមាទាន​សីលៈ​ ​សមាទាន​សុតៈ​ ​សមាទាន​ចាគៈ​ ​សមាទាន​បញ្ញា​ ​ក្នុង​ធម៌​វិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​លុះ​ទេវបុត្ត​នោះ​ ​បាន​សមាទាន​សទ្ធា​ ​សមាទាន​សីលៈ​ ​សមាទាន​សុតៈ​ ​សមាទាន​ចាគៈ​ ​សមាទាន​បញ្ញា​ ​ក្នុង​ធម៌​វិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​មក​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​បាន​ជា​ទេវបុត្ត​នោះ​ ​មាន​សម្បុរ​ ​និង​យស​រុងរឿង​ ​ជាង​ពួក​ទេវតា​ឯទៀត​។​ ​
 [​៣៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលដែល​សក្ក​ទេ​វាន​មិន្ទ​ ​ពន្យល់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ហើយ​ ​បាន​ពោល​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ២៨២ | បន្ទាប់