​[​៤០២​]​ ​លុះ​សក្ក​ទេ​វាន​មិន្ទ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ថា​
​ទាន​ ​គឺ​ពួក​មនុស្ស​អ្នក​បូជា​ ​ជា​សត្វ​ប្រាថ្នា​បុណ្យ​ ​កាល​នឹង​ធ្វើបុណ្យ​ ​ដែល​ឲ្យផល​ក្នុង​បច្ចុប្បន្ន​ ​តើ​ឲ្យ​ដល់​បុគ្គល​ណា​ ​ទើប​ជា​ទាន​មានផល​ច្រើន​។​
​[​៤០៣​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល៤ពួក​ ​ប្រតិបត្តិ​ ​(​ដើម្បី​ផល​)​ ​បុគ្គល៤ពួក​ ​ឋិតនៅ​ក្នុង​ផល​ ​បុគ្គល​នុ៎ះ​ ​គឺ​សង្ឃ​ជា​អ្នក​ត្រឹមត្រង់​ ​ប្រកបដោយ​បញ្ញា​ ​និង​សីល​ ​ឯ​ទាន​ ​គឺ​ពួក​មនុស្ស​អ្នក​បូជា​ ​ជា​សត្វ​ប្រាថ្នា​បុណ្យ​ ​កាល​នឹង​ធ្វើបុណ្យ​ ​ដែល​ឲ្យផល​ ​ក្នុង​បច្ចុប្បន្ន​ ​បាន​ឲ្យ​ដល់​សង្ឃ​នោះ​ ​ទើប​ជា​ទាន​មានផល​ច្រើន​។​
ថយ | ទំព័រទី ២៨៥ | បន្ទាប់