​[​៤០៩​]​ ​សក្កទេវរាជ​ ​ត្រាស់​ថា​ ​ពួក​អ្នកមាន​វិជ្ជា៣ផង​ ​ពួក​ក្សត្រិយ៍​ទាំងអស់​ ​ដែល​គង់នៅ​លើ​ផែនដី​ផង​ ​ពួក​មហារាជ​ទាំងបួន​ផង​ ​ពួក​ទេវតា​មានយស​ ​ក្នុង​ឋាន​តាវត្តិង្ស​ផង​ ​តែង​ថ្វាយបង្គំ​ខ្ញុំ​ពិតមែន​ ​ឯខ្ញុំ​ថ្វាយបង្គំ​ដោយ​ប្រពៃ​ ​ចំពោះ​ពួក​បព្វជិត​ ​ដែល​បរិបូណ៌​ដោយ​សីល​ ​មាន​ចិ​ត្ត​តំ​កល់​មាំ​ ​អស់​រាត្រី​ដ៏​យូរអង្វែង​ ​មាន​ព្រហ្មចារ្យ​ជាទី​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ពួក​គ្រហស្ថ​ណា​ ​ជា​អ្នកធ្វើ​បុណ្យ​ ​ជា​ឧបាសក​មាន​សីល​ ​ចិញ្ចឹម​កូន​ប្រពន្ធ​ដោយ​ធម៌​ ​ម្នាល​មាត​លិ​ ​ខ្ញុំ​ក៏​ថ្វាយបង្គំ​ចំពោះ​ពួក​គ្រហស្ថ​នោះ​ដែរ​។​
​[​៤១០​]​ ​មាត​លិ​ទូល​ថា​ ​បពិត្រ​សក្កទេវរាជ​ ​ព្រះអង្គ​ថ្វាយបង្គំ​ពួក​បុគ្គល​ណា​ ​ពួក​បុគ្គល​នោះ​ប្រសើរ​បំផុត​ ​ក្នុង​លោក​ដោយពិត​ ​បពិត្រ​វាសវៈ​ ​ព្រះអង្គ​ថ្វាយបង្គំ​ពួក​បុគ្គល​ណា​ ​ខ្ញុំ​ព្រះអង្គ​ក៏​ថ្វាយបង្គំ​ពួក​បុគ្គល​នោះ​ដែរ​។​
ថយ | ទំព័រទី ២៨៩ | បន្ទាប់