​[​៤២៤​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល​សម្លាប់​សេចក្តី​ក្រោធ​បាន​ ​ទើប​ដេក​ជា​សុខ​ ​សម្លាប់​សេចក្តី​ក្រោធ​បាន​ ​ទើប​មិន​សោកសៅ​ ​ម្នាល​វាសវៈ​ ​ពួក​ព្រះ​អរិយៈ​ ​តែង​សរសើរ​ការ​សម្លាប់​សេចក្តី​ក្រោធ​ ​ដែល​មាន​គល់​ជា​ពិស​ ​មាន​ចុង​ដ៏​ផ្អែម​ ​ព្រោះថា​ ​បុគ្គល​សម្លាប់​សេចក្តី​ក្រោធ​នោះ​បាន​ ​ទើប​មិន​សោកសៅ​ឡើយ​។​

​ទុ​ព្វ​ណ្ណិ​យសូ​ត្រ​ ​ទី២​


 [​៤២៥​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​ ​មាន​យក្ស១​ ​សម្បុរ​អាក្រក់​ ​ខ្លួន​តឿ​ ​ពោះ​កំប៉ោង​ ​បាន​អង្គុយ​លើ​អាសនៈ​របស់​សក្ក​ទេ​វាន​មិន្ទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ដំណាល​ក្នុង​រឿង​នោះ​ថា​ ​ពួក​ទេវតា​ក្នុង​ឋាន​តាវត្តិង្ស​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​អស្ចារ្យ​ណាស់​ហ្ន៎​ ​ចំឡែក​ណាស់​ហ្ន៎​ ​យក្ស​មាន​សម្បុរ​អាក្រក់​ ​ខ្លួន​តឿ​ ​ពោះ​កំប៉ោង​នេះ​ ​ហ៊ាន​អង្គុយ​លើ​អាសនៈ​ ​របស់​សក្ក​ទេ​វាន​មិន្ទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទោះបី​ពួក​ទេវតា​ក្នុង​ឋាន​តាវត្តិង្ស​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ដោយ​ហេ​តុ​ណាៗ​ ​យក្ស​នោះ​ ​ក៏​រឹតតែ​មាន​រូបល្អ​ផង​ ​គួរ​ជាទី​ពិតពិល​រមិលមើល​ក្រៃពេក​ផង​ ​រឹតតែ​ឲ្យ​ជ្រះថ្លា​ផង​ ​ដោយ​ហេ​តុ​នោះ​ៗ​។​
ថយ | ទំព័រទី ២៩៨ | បន្ទាប់