[​៥​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​មាន​ប្រា​ថ្នា​ដើម្បី​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​និង​សេចក្តី​ព្រឺរោម​ ​ឲ្យ​កើតឡើង​ដល់​សោ​មា​ភិក្ខុនី​ ​ប្រាថ្នា​ឲ្យ​នាង​ឃ្លាតចាក​សមាធិ​ ​ក៏​ចូល​ទៅ​រក​សោ​មា​ភិក្ខុនី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​គាថា​នឹង​សោ​មា​ភិក្ខុនី​ថា​
​ទី​(​១​)​ ​ណា​ ​ដែល​មានដោយកម្រ​ ​ជាទី​ដែល​ឥសី​ទាំងឡាយ​ ​គប្បី​ដល់​ ​ទីនោះ​ស្ត្រី​ដែល​មាន​បញ្ញា​ប្រវែង​ពីរ​ធ្នាប់​ ​មិន​អាច​នឹង​ដល់​បាន​ឡើយ​។​

 [​៦​]​ ​លំដាប់នោះ​ ​សោ​មា​ភិក្ខុនី​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ជា​អ្វី​ហ្ន៎​ ​ជា​មនុស្ស​ ​ឬ​ជា​អមនុស្ស​ ​បាន​ជា​ពោល​នូវ​គាថា​។​ ​ទើប​សោ​មា​ភិក្ខុនី​ ​មាន​សេចក្តី​ចូលចិត្ត​ដូច្នេះ​ថា​ ​នេះ​ពិតជា​មារ​មានចិត្ត​បាប​ ​មាន​ប្រា​ថ្នា​ដើម្បី​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​និង​សេចក្តី​ព្រឺរោម​ ​ឲ្យ​កើតឡើង​ដល់​អាត្មាអញ​ ​ប្រាថ្នា​ឲ្យ​អាត្មាអញ​ ​ឃ្លាតចាក​សមាធិ​ ​បាន​ជា​ពោល​នូវ​គាថា​។​ ​លុះ​សោ​មា​ភិក្ខុនី​ ​ដឹង​ច្បាស់​ថា​ ​នេះ​ជា​មារ​មានចិត្ត​បាប​ហើយ​ ​ក៏​ពោល​គាថា​ទាំងឡាយ​នឹង​មារ​មានចិត្ត​បាប​ថា​
​(​១​)​ ​ព្រះ​អរហត្ត​។​
ថយ | ទំព័រទី ៤ | បន្ទាប់