​[​៦៧​]​ ​លំដាប់នោះ​ឯង​ ​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុ​ព្រហ្ម​ ​និម្មិត​ខ្លួន​ចំនួន​ពីរ​ពាន់​ ​ហើយ​និយាយ​នឹង​ព្រហ្ម​ ​យ៉ាងនេះ​ថា​ ​ម្នាល​គ្នាយើង​ ​អ្នក​ឃើញ​ឥទ្ធានុភាព​របស់ខ្ញុំ​នោះ​ ​មាន​សភាព​យ៉ាងនេះ​ឬទេ​។​ ​ព្រហ្ម​នោះ​តប​ថា​ ​ម្នាល​គ្នាយើង​ ​ខ្ញុំ​ឃើញ​ឥទ្ធានុភាព​របស់​អ្នក​ ​មាន​សភាព​យ៉ាងនោះ​ហើយ​។​ ​សុ​ព្រហ្ម​តប​ថា​ ​ម្នាល​គ្នាយើង​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ព្រះអង្គ​មាន​ឫទ្ធិ​ច្រើន​បំផុត​ ​ទាំង​មាន​អានុភាព​ច្រើនជាង​អ្នកផង​ ​ជាង​ខ្ញុំ​ផង​ ​ម្នាល​គ្នាយើង​ ​អ្នក​គួរ​មកកាន់​ទី​បំរើ​ព្រះមានព្រះភាគ​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​។​
 [​៦៨​]​ ​លំដាប់នោះ​ឯង​ ​ព្រហ្ម​នោះ​ ​បាន​ពោល​នូវ​គាថា​ ​ចំពោះ​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុ​ព្រហ្ម​ថា​
​រូប​គ្រុឌ​បី​រយ​ ​រូប​ហង្ស​បួន​រយ​ ​រូប​ខ្លែង​ប្រាំ​រយ​ ​(​នេះ​ជា​សម្បត្តិ​ ​ក្នុង​វិមាន​)​ ​របស់ខ្ញុំ​ ​ជា​អ្នកមាន​ឈាន​ ​នែ​ព្រហ្ម​ ​វិមាន​នោះ​ ​ភ្លឺស្វាង​ ​រុងរឿង​ ​ក្នុង​ទិសខាងជើង​។​
ថយ | ទំព័រទី ៥៤ | បន្ទាប់