[​៧២​]​ ​លំដាប់នោះ​ឯង​ ​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុ​ព្រហ្ម​ ​ប្រារព្ធ​នឹង​កោ​កាលិក​ភិក្ខុ​ ​ហើយ​ពោល​នូវ​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​តើ​អ្នកប្រាជ្ញ​ណា​ ​ក្នុង​លោក​នេះ​ ​កំណត់​រាប់​នូវ​គុណព្រះ​ខីណាស្រព​ ​ដែល​ជា​គុណ​រាប់មិនអស់​បាន​(​១​)​ ​ខ្ញុំ​សំគាល់​នូវ​បុថុជ្ជន​ ​ដែល​ថា​អាច​រាប់​នូវ​គុណព្រះ​ខីណាស្រព​ ​ជា​គុណ​រាប់មិនអស់​បាន​ ​(​នោះ​)​ ​ថា​ជា​បុគ្គល​ល្ងង់ខ្លៅ​(​២​)​ ​។​ ​

​តិ​ស្ស​ក​សូត្រ​ ​ទី៨​


 [​៧៣​]​ ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​សម្រាក​ក្នុង​វេលា​ថ្ងៃ​ ​សម្ងំ​នៅក្នុង​ឈាន​សមាបត្តិ​។​ ​លំដាប់នោះ​ឯង​ ​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុ​ព្រហ្ម​ ​និង​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុទ្ធាវាស​ ​បាន​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ឈរ​អែបនឹង​សន្លឹកទ្វារ​ម្ខាង​ម្នាក់​។​
​(​១​)​ ​គុណព្រះ​ខីណាស្រព​ ​គ្មាន​អ្នកណា​រាប់​អស់​ឡើយ​។​ ​(​២​)​ ​បុថុជ្ជន​ណា​ ​អួត​ថា​រាប់​គុណព្រះ​ខីណាស្រព​អស់​ ​បុថុជ្ជន​នោះ​ ​ចាត់ថា​ជា​អ្នក​ល្ងង់ខ្លៅ​។​ ​អដ្ឋកថា​
ថយ | ទំព័រទី ៥៦ | បន្ទាប់