[​៧៤​]​ ​គ្រានោះ​ ​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុទ្ធាវាស​ ​ប្រារព្ធ​នឹង​ភិក្ខុ​ឈ្មោះ​កត​មោរ​ក​តិ​ស្ស​កៈ​ ​ហើយ​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​ថា​
​តើ​អ្នកប្រាជ្ញ​ណា​ ​ក្នុង​លោក​នេះ​ ​កំណត់​រាប់​នូវ​គុណព្រះ​ខីណាស្រព​ ​ដែល​ជា​គុណ​រាប់មិនអស់​បាន​ ​ខ្ញុំ​សំគាល់​នូវ​បុគ្គល​ឥត​ប្រាជ្ញា​ ​ដែល​ថា​អាច​រាប់​គុណព្រះ​ខីណាស្រព​ ​ជា​គុណ​រាប់មិនអស់​បាន​ ​(​នោះ​)​ ​ថា​ជា​បុគ្គល​ល្ងង់ខ្លៅ​។​

​តុ​ទុ​ព្រហ្មសូត្រ​ ​ទី៩​


 [​៧៥​]​ ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​សម័យ​នោះ​ឯង​ ​កោ​កាលិក​ភិក្ខុ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺធ្ងន់​។​ ​លំដាប់នោះ​ឯង​ ​កាល​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ព្រហ្ម​មួយ​អង្គ​ឈ្មោះ​ ​តុ​ទុ​ ​មាន​រស្មី​ភ្លឺ​ ​រុងរឿង​ ​ញុំាង​វត្ត​ជេតពន​ទាំងអស់​ឲ្យ​ភ្លឺស្វាង​ ​ចូល​ទៅ​រក​កោ​កាលិក​ភិក្ខុ​ ​
ថយ | ទំព័រទី ៥៧ | បន្ទាប់