​[​៨​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​មាន​ប្រា​ថ្នា​ដើម្បី​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​និង​សេចក្តី​ព្រឺរោម​ ​ឲ្យ​កើតឡើង​ដល់​កិសា​គោតមី​ភិក្ខុនី​ ​មានប្រាថ្នា​ឲ្យ​ព្រះនាង​ឃ្លាតចាក​សមាធិ​ ​ក៏​ចូល​ទៅ​រក​កិសា​គោតមី​ភិក្ខុនី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​គាថា​នឹង​កិសា​គោតមី​ភិក្ខុនី​ថា​
​នាង​ឯង​មានកូន​ស្លាប់​ហើយ​ ​មក​អង្គុយតែ​ម្នាក់ឯង​ ​មាន​មាត់​ទួញ​យំ​ ​នៅ​កណ្តាល​ព្រៃ​តែម្នាក់ឯង​ ​នាង​មក​ស្វែងរក​ប្រុស​ឬ​។​

 [​៩​]​ ​លំដាប់នោះ​ ​កិសា​គោតមី​ភិក្ខុនី​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ជា​អ្វី​ហ្ន៎​ ​ជា​មនុស្ស​ ​ឬ​ជា​អមនុស្ស​ ​បាន​ជា​ពោល​គាថា​។​ ​ទើប​កិសា​គោតមី​ភិក្ខុនី​ ​មាន​សេចក្តី​ចូលចិត្ត​ ​ដូច្នេះ​ថា​ ​នេះ​ពិតជា​មារ​មានចិត្ត​បាប​ ​មាន​ប្រា​ថ្នា​ដើម្បី​ញុំាង​ភ័យ​ ​សេចក្តី​តក់ស្លុត​ ​និង​សេចក្តី​ព្រឺរោម​ ​ឲ្យ​កើតឡើង​ដល់​អាត្មាអញ​ ​ប្រាថ្នា​ឲ្យ​អាត្មាអញ​ ​ឃ្លាតចាក​សមាធិ​ ​បាន​ជា​ពោល​គាថា​។​ ​លុះ​កិសា​គោតមី​ភិក្ខុនី​ ​ដឹង​ច្បាស់​ថា​ ​នេះ​ពិតជា​មារ​ ​មានចិត្ត​បាប​ហើយ​ ​ក៏​ពោល​គាថា​ ​នឹង​មារ​មានចិត្ត​បាប​ ​ដូច្នេះ​ថា​
ថយ | ទំព័រទី ៦ | បន្ទាប់