​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​សំដែង​នូវ​ធម្មី​កថា​ ​ដល់​ព្រហ្ម​ផង​ ​ដល់​បរិស័ទ​របស់​ព្រហ្ម​ផង​ ​ដល់​អ្នកបំរើ​របស់​ព្រហ្ម​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ឈ្មោះ​ ​អភិភូ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ញុំាង​ព្រហ្ម​ផង​ ​ញុំាង​បរិស័ទ​របស់​ព្រហ្ម​ផង​ ​ញុំាង​អ្នកបំរើ​របស់​ព្រហ្ម​ផង​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​កាន់​យក​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ ​ដោយ​ធម្មី​កថា​។​
 [​៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មក​ ​ក្នុង​រឿង​នោះ​ថា​ ​ព្រហ្ម​ ​និង​បរិស័ទ​របស់​ព្រហ្ម​ ​និង​អ្នកបំរើ​របស់​ព្រហ្ម​ ​ពោលទោស​ ​តិះដៀល​ ​និន្ទា​ថា​ ​អស្ចារ្យ​ណាស់​ហ្ន៎​ ​ចំឡែក​ណាស់​ហ្ន៎​ ​ព្រះ​សាស្តា​ ​គង់នៅ​ក្នុង​ទី​ចំពោះមុខ​ ​មិនសមបីបើ​សាវ័ក​ ​ហ៊ាន​សំដែងធម៌​សោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​នឹង​អភិភូ​ភិក្ខុ​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ព្រហ្ម​ ​និង​បរិស័ទ​របស់​ព្រហ្ម​ ​និង​អ្នកបំរើ​របស់​ព្រហ្ម​ទាំងនោះ​ ​ពោលទោស​ថា​ ​អស្ចារ្យ​ណាស់​ហ្ន៎​ ​ចំឡែក​ណាស់​ហ្ន៎​ ​ព្រះ​សាស្តា​ ​គង់នៅ​ក្នុង​ទី​ចំពោះមុខ​ ​មិនសមបីបើ​សាវ័ក​ ​ហ៊ាន​សំដែងធម៌​សោះ​ ​ម្នាល​ព្រាហ្មណ៍​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​
ថយ | ទំព័រទី ៧៣ | បន្ទាប់