​[​៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ល្អ​ហើយ​ ​ល្អ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពិតជា​ប្រពៃ​ហើយ​ ​កាលដែល​អភិភូ​ភិក្ខុ​ ​ឋិតនៅ​ក្នុង​ព្រហ្មលោក​ ​ពោល​គាថា​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​បានឮ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ហើយ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​បរិនិព្វាន​សូត្រ​ ​ទី៥​


 [​៩៩​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​ចន្លោះ​ដើម​សាលព្រឹក្ស​ទាំងគូ​ ​ក្នុង​សាលវ័ន​ ​របស់​ពួក​មល្ល​ក្សត្រិយ៍​ ​ដែល​ជាទី​បត់​ចូល​ទៅ​ក្នុង​ក្រុង​កុសិនារា​ ​ក្នុង​សម័យ​ជាទី​បរិនិព្វាន​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ឥឡូវនេះ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ថា​ ​សង្ខារ​ទាំងឡាយ​ ​មាន​សេចក្តី​សាបសូន្យ​ជា​ធម្មតា​ ​អ្នក​ទាំងឡាយ​ ​ចូរ​ញុំាង​កិច្ច​ទាំងពួង​ ​ឲ្យ​សម្រេច​ ​ដោយ​សេចក្តី​មិន​ប្រហែស​ចុះ​។​ ​នេះ​ជា​បច្ឆិម​វាចា​ ​របស់​ព្រះ​តថាគត​។​
ថយ | ទំព័រទី ៧៨ | បន្ទាប់