[​១១​]​ ​គ្រានោះ​ ​មារ​មានចិត្ត​បាប​ ​មាន​ប្រា​ថ្នា​ដើម្បី​ញុំាង​ភ័យ​ ​ឲ្យ​កើតឡើង​ ​ដល់​វិ​ជ​យា​ភិក្ខុនី​។​បេ​។​ ​ប្រាថ្នា​ឲ្យ​ឃ្លាតចាក​សមាធិ​ ​ក៏​ចូល​ទៅ​រក​វិ​ជ​យា​ភិក្ខុនី​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​គាថា​នឹង​វិ​ជ​យា​ភិក្ខុនី​ថា​
​នាង​ជា​ស្ត្រី​ក្រមុំ​ ​មាន​រូបឆោម​ ​យើង​ក៏​កំឡោះ​ក្មេង​ ​ម្នាលនាង​ម្ចាស់​ ​នាង​ចូរ​មក​ ​យើង​ទាំងពីរ​នាក់​ ​ចូរ​ត្រេកអរ​ជាមួយគ្នា​ ​ដោយ​តន្ត្រី​ ​ប្រកបដោយ​អង្គ៥​(​១​)​ ​។​ ​

 [​១២​]​ ​លំដាប់នោះ​ ​វិ​ជ​យា​ភិក្ខុនី​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​អ្នកនេះ​ជា​អ្វី​ហ្ន៎​ ​ជា​មនុស្ស​ ​ឬ​ជា​អមនុស្ស​ ​បាន​ជា​ពោល​គាថា​។​ ​ទើប​វិ​ជ​យា​ភិក្ខុនី​ ​មាន​សេចក្តី​ចូលចិត្ត​ ​ដូច្នេះ​ថា​ ​នេះ​ពិតជា​មារ​មានចិត្ត​បាប​។​បេ​។​ ​បាន​ជា​ពោល​នូវ​គាថា​។​ ​លុះ​វិ​ជ​យា​ភិក្ខុនី​ ​ដឹង​ច្បាស់​ថា​ ​នេះ​ជា​មារ​មានចិត្ត​បាប​ហើយ​ ​បាន​ពោល​គាថា​ទាំងឡាយ​ ​នឹង​មារ​មានចិត្ត​បាប​ថា​
​(​១​)​ ​អា​ត​តំ​ ​ស្គរ​ដែលគេ​ដាសពាស​តែ​ម្ខាង១​ ​វិ​ត​តំ​ ​ស្គរ​តូច​ ​ដែលគេ​ដាសពាស​ទាំងពីរ​ខាង​ ​មាន​សំភោរ​ជាដើម១​ ​អាត​ត​វិ​ត​តំ​ ​ស្គរធំ​ ​ដែលគេ​ដាសពាស​ទាំងពីរ​ខាង​ ​មាន​ស្គរជ័យ​ជាដើម១​ ​ឃនំ​ ​គ្រឿង​តូរ្យតន្ត្រី​តាន់​ ​គ្មាន​ប្រហោង១​ ​សុ​សិរំ​ ​គ្រឿង​តូរ្យតន្ត្រី​មាន​ប្រហោង១​។​
ថយ | ទំព័រទី ៨ | បន្ទាប់