​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​ទេ​ហ្ន៎​ ​មានការ​កើតឡើង​ ​និង​ការ​សូន្យ​ទៅវិញ​ ​ជា​ធម្មតា​ ​លុះ​កើតឡើង​ហើយ​ ​ក៏​រលត់​ទៅវិញ​ ​ការ​រម្ងាប់​នូវ​សង្ខារ​ទាំងនោះ​បាន​ ​ទើប​នាំមក​នូវ​សេចក្តី​សុខ​។​

 [​១០៣​]​ ​កាល​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ហើយ​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​ពោល​គាថា​នេះ​ ​ដំណាលគ្នា​នឹង​ការ​បរិនិព្វាន​ថា​
កាលដែល​ព្រះសម្ពុទ្ធ​ ​ប្រកបដោយ​ហេតុ​ដ៏​ប្រសើរ​គ្រប់យ៉ាង​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​សេចក្តី​ខ្លាច​នោះ​ ​សេចក្តី​ព្រឺរោម​នោះ​ ​ក៏​តែង​កើតមាន​ប្រាកដ​។​

 [​១០៤​]​ ​កាល​ព្រះមានព្រះភាគ​ ​បរិនិព្វាន​ហើយ​ ​ព្រះ​អនុ​រុទ្ធ​មាន​អាយុ​ ​ក៏​ពោល​គាថា​ទាំងនេះ​ ​ដំណាលគ្នា​នឹង​ការ​បរិនិព្វាន​ថា​
​ខ្យល់អស្សាសៈ​ ​និង​បស្សាសៈ​ ​របស់​ព្រះសម្ពុទ្ធ​ ​ដែល​មានព្រះហឫទ័យ​ខ្ជាប់ខ្ជួន​ ​នឹងធឹង​ ​មិន​មាន​ទេ​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​មិន​ញាប់ញ័រ​ដោយ​តណ្ហា​ទេ​ ​ទ្រង់​ប្រារព្ធ​សេចក្តី​ស្ងប់​ ​គឺ​អនុបាទិសេស​និព្វាន​ ​ទ្រង់​មាន​បញ្ញាចក្ខុ​ ​បរិនិព្វាន​ហើយ​ ​ទ្រង់​អត់សង្កត់​នូវ​វេទនា​ ​ដោយ​ព្រះហឫទ័យ​មិនបាន​រួញរា​ ​មានព្រះហឫទ័យ​រួច​ស្រឡះ​ ​ដូចជា​ប្រទីប​រលត់​ហើយ​។​

​ចប់​ ​ព្រហ្ម​បញ្ចកៈ​ ​។​

ថយ | ទំព័រទី ៨១ | បន្ទាប់