​បុគ្គល​កាត់​បង់​នូវ​អ្វី​ ​ទើប​ដេក​ជា​សុខ​ ​បុគ្គល​កាត់​បង់​នូវ​អ្វី​ ​ទើប​មិន​សោកសៅ​ ​បពិត្រ​ព្រះ​គោតម​ ​ព្រះអង្គ​ពេញ​ព្រះ​ហ្ឫទ័យ​នឹង​សម្លាប់​ធម៌​ណា​ ​ដែល​ជា​ធម៌​ឯក​។​
​[​១០៨​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល​កាត់​បង់​នូវ​សេចក្តី​ក្រោធ​ ​ទើប​ដេក​ជា​សុខ​ ​បុគ្គល​កាត់​បង់​នូវ​សេចក្តី​ក្រោធ​ ​ទើប​មិន​សោកសៅ​ ​ម្នាល​ព្រាហ្មណ៍​ ​ពួក​ព្រះ​អរិយៈ​ ​តែង​សរសើរ​នូវ​ការ​សម្លាប់​សេចក្តី​ក្រោធ​ ​ដែល​មាន​ឫស​ជា​ពិស​ ​មាន​ចុង​ដ៏​ផ្អែម​ ​ព្រោះថា​ ​បុគ្គល​កាត់​បង់​នូវ​សេចក្តី​ក្រោធ​នោះ​បាន​ហើយ​ ​ទើប​មិន​សោកសៅ​។​

 [​១០៩​]​ ​កាលដែល​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រាហ្មណ៍​ភារ​ទ្វា​ជ​គោត្រ​ ​បាន​ទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូចជា​បុគ្គល​ផ្ងារ​ ​នូវ​របស់​ដែល​ផ្កាប់​ ​បើក​បង្ហាញ​ ​នូវ​របស់​ដែល​កំបាំង​ ​ឬ​ចង្អុលបង្ហាញ​ផ្លូវ​ ​ដល់​មនុស្ស​វង្វេង​ ​
ថយ | ទំព័រទី ៨៥ | បន្ទាប់