​[​១២៥​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​នរជន​ឃើញ​ភ័យ​ ​ក្នុង​សំសារ​វដ្ត​ ​ប្រកបដោយ​បញ្ញា​ ​មាន​ព្យាយាម​ ​មាន​បញ្ញា​ ​ជា​គ្រឿង​រក្សាខ្លួន​ ​តាំងនៅ​ក្នុង​សីល​ ​ហើយ​ចំរើន​នូវ​ចិត្ត​ ​និង​បញ្ញា​ ​នរជន​នោះ​ ​ទើប​គួរ​កាប់​ឆ្កា​ ​នូវ​បណ្តាញ​នេះ​បាន​ ​រាគៈ​ក្តី​ ​ទោសៈ​ក្តី​ ​អវិជ្ជា​ក្តី​ ​ដែល​ជន​ទាំងឡាយ​ណា​ ​ឲ្យ​សាបរលាប​ទៅ​ហើយ​ ​ជន​ទាំងនោះ​ ​មាន​អាសវៈ​អស់ហើយ​ ​ជា​ព្រះអរហន្ត​ ​ជន​ទាំងនោះ​ ​ឈ្មោះថា​ ​បាន​កាប់​ឆ្កា​ ​នូវ​បណ្តាញ​បាន​ ​នាម​ក្តី​ ​រូប​ក្តី​ ​បដិឃ​សញ្ញា​ ​និង​រូបសញ្ញា​ក្តី​ ​រលត់​មិន​សល់​ក្នុង​ទីណា​ ​បណ្តាញ​នុ៎ះ​ ​ក៏​ដាច់​សូន្យ​ក្នុង​ទីនោះ​។​

 [​១២៦​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ជដា​ភារ​ទ្វា​ជ​ព្រាហ្មណ៍​ ​បាន​ពោល​នូវ​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ច្បាស់​ណាស់​។​បេ​។​ ​បណ្តា​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះ​ភារ​ទ្វា​ជៈ​មាន​អាយុ​ ​ក៏​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់