ដឹងច្បាស់នូវជាតិ។បេ។ ដឹងច្បាស់នូវភព... ឧបាទាន... តណ្ហា... វេទនា... ផស្សៈ... សឡាយតនៈ... នាមរូប ... វិញ្ញាណ... នូវសង្ខារទាំងឡាយ ដឹងច្បាស់នូវការកើតឡើង នៃសង្ខារ ដឹងច្បាស់នូវទីរលត់នៃសង្ខារ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃសង្ខារ សមណព្រាហ្មណ៍ទាំងនោះឯង នឹងប្រព្រឹត្តកន្លងនូវសង្ខារទាំងឡាយបាន ពាក្យដូច្នេះនេះ ទើបសមហេតុ។។ ចប់សូត្រ ទី១០។
ចប់ ទសពលវគ្គ ទី៣។
ឧទ្ទាននៃទសពលវគ្គនោះគឺ
និយាយអំពីព្រះតថាគតជាទសពល ២លើក និយាយអំពីហេតុនៃខយញ្ញាណជាដើម១ និយាយអំពីពួកអន្យតិរ្ថិយបរិព្វាជក សួរប្រស្នានឹងព្រះសារីបុត្ត១ និយាយអំពីព្រះភូមិជភិក្ខុ សួរប្រស្នានឹងព្រះសារីបុត្ត១ និយាយអំពីព្រះឧបវាណៈមានអាយុ សួរប្រស្នានឹងព្រះមានព្រះភាគ១ និយាយអំពីបច្ច័យ គឺអវិជ្ជាជាដើម១ និយាយអំពីភិក្ខុដឹងច្បាស់ នូវជរាមរណៈជាដើម១ និយាយអំពីសមណព្រាហ្មណ៍២លើក។