មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រោះតែអជ្ឈត្តវិមោក្ខ(១) ទើបអាសវៈទាំងឡាយ មិនជាប់តាមយើង ដែលមានសតិយ៉ាងណា យើងក៏មានសតិយ៉ាងនោះ ព្រោះការអស់ទៅនៃឧបាទានទាំងពួង មួយទៀត យើងមិនបានមើលងាយនូវខ្លួនឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេសួរយ៉ាងនេះ ខ្ញុំព្រះអង្គគប្បីដោះស្រាយ យ៉ាងនេះឯង។
[១១៤] ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត នេះឯង ជាបរិយាយ ប្រព្រឹត្តទៅ ដើម្បីការដោះស្រាយសេចក្តីនេះ ដោយសង្ខេបថា អាសវៈទាំងឡាយណា ដែលព្រះពុទ្ធ ជាសមណៈ បានពោលហើយ យើងមិនសង្ស័យក្នុងអាសវៈទាំងនោះទេ អាសវៈទាំងនោះ យើងបានលះហើយ ព្រោះហេតុនោះ យើងមិនងឿងឆ្ងល់ឡើយ។ ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះហើយ លុះព្រះសុគត ត្រាស់នូវពាក្យនេះរួចហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ស្តេចចូលទៅកាន់វិហារ។

(១) សំដៅយកព្រះអរហត្ត ដែលបុគ្គលបានសម្រេចដោយការកំណត់នូវសង្ខារខាងក្នុង។