ចំពោះអាត្មាអញ អស់៧យប់៧ថ្ងៃ អាត្មាអញ អាចនឹងដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ថ្វាយព្រះមានព្រះភាគ អស់៧យប់៧ថ្ងៃ។
[១១៧] ម្នាលភិក្ខុ ធម្មធាតុ(១) គឺសារីបុត្តត្រាស់ដឹងហើយដោយប្រពៃពិត ព្រោះតែត្រាស់ដឹងធម្មធាតុដោយប្រពៃ បានជាបើតថាគតសួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់១ថ្ងៃ សារីបុត្ត គប្បីដោះស្រាយសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ប្រាប់តថាគត អស់១ថ្ងៃបាន ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ដោយបទដទៃៗ ដោយបរិយាយដទៃៗ ចំពោះសារីបុត្ត អស់១យប់ សារីបុត្តក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគតអស់១យប់បាន។បេ។ ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់១យប់១ថ្ងៃ... សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់១យប់១ថ្ងៃ... ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់២យប់២ថ្ងៃ... សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់២យប់២ថ្ងៃ... ប្រសិនបើតថាគត សួរសេចក្តីនុ៎ះ ចំពោះសារីបុត្ត អស់៣យប់៣ថ្ងៃ... សារីបុត្ត ក៏គប្បីដោះស្រាយសេចក្តីនុ៎ះ ប្រាប់តថាគត អស់៣យប់៣ថ្ងៃ...

(១) សំដៅយកសាវកបារមីញាណ។