[១១៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះញាណវត្ថុទាំង៤៤ តើដូចម្តេចខ្លះ គឺសេចក្តីដឹងក្នុងជរា និងមរណៈ១ សេចក្តីដឹងក្នុងហេតុ ជាទីកើតឡើងនៃជរា និងមរណៈ១ សេចក្តីដឹងក្នុងទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ១ សេចក្តីដឹងក្នុងជាតិ១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃជាតិ១ សេចក្តីដឹងក្នុងទីរលត់នៃជាតិ១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃជាតិ១ សេចក្តីដឹងក្នុងភព១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃភព១ សេចក្តីដឹងក្នុងទីរលត់នៃភព១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃភព១ សេចក្តីដឹងក្នុងឧបាទាន១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃឧបាទាន១ សេចក្តីដឹងក្នុងទីរលត់នៃឧបាទាន១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃឧបាទាន១ សេចក្តីដឹងក្នុងតណ្ហា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃតណ្ហា១ សេចក្តីដឹងក្នុងទីរលត់នៃតណ្ហា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃតណ្ហា១ សេចក្តីដឹងក្នុងវេទនា១ សេចក្តីដឹងក្នុងហេតុជាទីកើតឡើងនៃវេទនា១ សេចក្តីដឹងក្នុងទីរលត់នៃវេទនា១ សេចក្តីដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់នៃវេទនា១ សេចក្តីដឹងក្នុងផស្សៈ១....