ការរលត់នៃជរានិងមរណៈ ព្រោះការរលត់នៃជាតិ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ប្រការនេះឯង ជាបដិបទា ដែលជាដំណើរទៅកាន់ទីរលត់នៃជរា និងមរណៈ គឺប្រាជ្ញាយល់ឃើញត្រូវ១។បេ។ ការតម្កល់ចិត្តត្រូវ១។
[១២១] ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័កដឹងច្បាស់ នូវជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរា និងមរណៈយ៉ាងនេះ ដឹងច្បាស់នូវទីរលត់នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរា និងមរណៈ យ៉ាងនេះ នេះជាធម្មញ្ញាណ របស់អរិយសាវ័កនោះ។ អរិយសាវ័កនោះ តែងនាំទៅនូវន័យ ក្នុងអតីតកាល និងអនាគតកាល ដោយធម៌នេះ(១) ដែលខ្លួនបានឃើញហើយ ដឹងច្បាស់ហើយ ជាធម៌ឲ្យផលមិនខុសកាល ជាធម៌ដែលខ្លួនបានដល់ហើយ បានជ្រួតជ្រាបហើយ ដោយបញ្ញាថា ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល ដឹងច្បាស់ នូវជរា និងមរណៈ ដឹងច្បាស់នូវហេតុជាទីកើតឡើង នៃជរានិងមរណៈ ដឹងច្បាស់នូវទីរលត់នៃជរានិងមរណៈ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃជរានិងមរណៈ សមណព្រាហ្មណ៍ទាំងអស់នោះ បានដឹងច្បាស់យ៉ាងនេះឯង

(១) សំដៅយកចតុសច្ចធម៌ ឬមគ្គញ្ញាណធម៌។