[១៣០] បពិត្រព្រះអង្គដ៏ចំរើន ជាតិ តើដូចម្តេចហ្ន៎ មួយទៀត ជាតិនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា ជាតិ ដូចម្តេច មួយទៀត ជាតិនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ជាតិ ដទៃ មួយទៀត ជាតិនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះឯង មានអត្ថដូចគ្នា ផ្សេងតែព្យញ្ជនៈ។ ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុ ព្រះតថាគត មិនបានប្រកាន់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា ជាតិកើតមាន ព្រោះភពជាបច្ច័យ។
[១៣១] បពិត្រព្រះអង្គដ៏ចំរើន ភព តើដូចម្តេចហ្ន៎ មួយទៀត ភពនេះឯង ជារបស់អ្នកណា។ ព្រះមានព្រះភាគ ត្រាស់ថា ប្រស្នានេះមិនត្រូវទេ ហើយទ្រង់ត្រាស់តទៅទៀតថា ម្នាលភិក្ខុ បុគ្គលណា ពោលថា ភព ដូចម្តេច មួយទៀត ភពនេះឯង ជារបស់អ្នកណា ដូច្នេះក្តី ម្នាលភិក្ខុ បុគ្គលណាពោលថា ភព ដទៃ មួយទៀត ភពនេះឯង ជារបស់បុគ្គលដទៃ ដូច្នេះក្តី ពាក្យទាំង២នេះឯង មានអត្ថដូចគ្នា