ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ រមែងមិនមាន ម្នាលភិក្ខុទាំងឡាយ កាលបើមានសេចក្តីឃើញថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ការប្រព្រឹត្តិព្រហ្មចរិយៈ ក៏រមែងមិនមាន។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត មិនប៉ះពាល់នូវអន្តធម៌ ទាំង២នោះឡើយ តែងសំដែងធម៌ ដោយបទកណ្តាលថា សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ។បេ។
[១៤០] ម្នាលភិក្ខុទាំងឡាយ សេចក្តីចម្រូងចម្រាស សេចក្តីប្រកាន់ទទឹងទទែង សេចក្តីប្រកាន់ឆ្វេងណានីមួយៗ របស់បុគ្គលនោះ ថា ជរា និងមរណៈ ដូចម្តេច មួយទៀត ជរា និងមរណៈនេះ ជារបស់អ្នកណា ដូច្នេះក្តី ថា ជរា និងមរណៈ ដទៃ មួយទៀត ជរា និងមរណៈនេះ ជារបស់បុគ្គលដទៃ ដូច្នេះក្តី ថា ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ថា ជីវិតដទៃ សរីរៈដទៃ ដូច្នេះក្តី ធម្មជាតទាំងអស់នោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាធម្មជាត ដល់នូវការមិនមានបែបភាព មានសភាពមិនកើតឡើងតទៅ ព្រោះការវិនាស និងការរលត់មិនសេសសល់នៃអវិជ្ជា។