​គ្រាន់​តែ​ញុំាង​អនុស័យ​ ​ឲ្យ​ដេក​នៅ​រឿយ​ៗ​ ​អនុស័យ​នេះ​ ​ជា​អារម្មណ៍​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​នៃ​វិញ្ញាណ​ ​កាលបើ​អារម្មណ៍​មាន​ ​ការតាំងនៅ​នៃ​វិញ្ញាណ​ ​ក៏មានដែរ​ ​កាលបើ​វិញ្ញាណ​នោះ​ ​តាំងនៅ​ហើយ​ ​លូតលាស់​ឡើង​ហើយ​ ​អ​វក្ក​ន្តិ​ ​គឺ​បដិសន្ធិ​នៃ​នាមរូប​ ​ក៏​មាន​ ​ស​ឡាយ​ត​នៈ​កើតមាន​ ​ព្រោះ​នាមរូប​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​
 [​១៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលណាបើ​បុ​គ្គ​លមិនញុំាង​ចេតនា​ ​ឲ្យ​ត្រិះរិះ​គិត​ផង​ ​មិន​ញុំាង​កប្បៈ​ឲ្យ​សម្រេច​ផង​ ​មិន​ញុំាង​អនុស័យ​ ​ឲ្យ​ដេក​នៅ​រឿយ​ៗ​ផង​ ​ធម្មជាត​ ​មាន​ចេតនា​ជាដើម​នោះ​ ​ជា​អារម្មណ៍​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​ការតាំងនៅ​នៃ​វិញ្ញាណ​ឡើយ​ ​កាលបើ​អារម្មណ៍​មិន​មាន​ ​ការតាំងនៅ​នៃ​វិញ្ញាណ​ ​ក៏​មិន​មាន​ដែរ​ ​កាលបើ​វិញ្ញាណ​នោះ​ ​មិន​តាំងនៅ​ហើយ​ ​មិន​លូតលាស់​ឡើង​ហើយ​ ​អ​វក្ក​ន្តិ​ ​គឺ​បដិសន្ធិ​នៃ​នាមរូប​ ​ក៏​មិន​មាន​ ​ការ​រល​ត់​នៃស​ឡាយ​ត​នៈ​ ​ព្រោះ​ការ​រលត់​នៃ​នាមរូប​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ចប់​សូត្រ​ទី៩​។​
ថយ | ទំព័រទី ១៤៦ | បន្ទាប់