[១៤៩] ទ្រង់គង់នៅជិតក្រុងសាវត្ថី ... ម្នាលភិក្ខុទាំងឡាយ បុគ្គលញុំាងចេតនាណា ឲ្យត្រិះរិះគិតក្តី ញុំាងកប្បៈណា ឲ្យសម្រេចក្តី ញុំាងអនុស័យណា ឲ្យដេកនៅរឿយៗក្តី ធម្មជាត មានចេតនាជាដើមនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ នតិ(១) គឺតណ្ហា ក៏មាន កាលបើនតិ គឺតណ្ហា មាន អាគតិគតិ(២) ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង
(១) ប្រែថា ធម្មជាតឱនទៅក្នុងអារម្មណ៍ មានរូបជាដើម។ (២) ប្រែថា គតិកើតមានក្នុងអាគតិ។ អាគតិ សំដៅយកកម្ម ឬកម្មនិមិត្ត ឬក៏គតិនិមិត្ត ដែលប្រាកដឡើង គតិ គឺដំណើរនៃវិញ្ញាណ ដោយអំណាចនៃបដិសន្ធិ។