មិនញុំាងកប្បៈឲ្យសម្រេចផង គ្រាន់តែញុំាងអនុស័យ ឲ្យដេកនៅរឿយៗ អនុស័យនេះ ជាអារម្មណ៍ ប្រព្រឹត្តទៅ ដើម្បីការតាំងនៅនៃវិញ្ញាណ កាលបើអារម្មណ៍មាន ការតាំងនៅនៃវិញ្ញាណ ក៏មានដែរ កាលបើវិញ្ញាណនោះ តាំងនៅហើយ លូតលាស់ឡើងហើយ នតិ គឺតណ្ហា ក៏មានដែរ កាលបើនតិ គឺតណ្ហា មាន អាគតិគតិ(១) ក៏មានដែរ កាលបើអាគតិគតិមាន ចុតិ និងបដិសន្ធិ ក៏មានដែរ កាលបើចុតិ និងបដិសន្ធិ មាន ជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយ ក៏កើតព្រមតទៅ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ រមែងមានយ៉ាងនេះ។
[១៥០] ម្នាលភិក្ខុទាំងឡាយ កាលណាបើបុគ្គល មិនញុំាងចេតនា ឲ្យត្រិះរិះគិតផង មិនញុំាងកប្បៈឲ្យសម្រេចផង មិនញុំាងអនុស័យ ឲ្យដេកនៅរឿយៗផង ធម្មជាត មានចេតនា ជាដើមនេះ ជាអារម្មណ៍ មិនប្រព្រឹត្តទៅ ដើម្បីការតាំងនៅ នៃវិញ្ញាណឡើយ កាលបើអារម្មណ៍មិនមាន ការតាំងនៅនៃវិញ្ញាណ ក៏មិនមានដែរ កាលបើវិញ្ញាណនោះ មិនតាំងនៅ

(១) កម្មក្តី កម្មនិមិត្តក្តី គតិនិមិត្តក្តី ដែលមកតាំងនៅចំពោះហើយ ហៅថា អាគតិ, ដំណើរនៃវិញ្ញាណ ដោយអំណាចនៃបដិសន្ធិ ហៅថា គតិ (អដ្ឋកថា)។