អស់អបាយទុគ្គតិវិនិបាតហើយ ជាអ្នកដល់នូវសោតៈហើយ មានសភាពមិនធ្លាក់ចុះ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះក៏បាន។ ចប់សូត្រទី២។
[១៦១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវហេតុដែលនាំឲ្យកើតទុក្ខផង នូវសេចក្តីរលត់នៃទុក្ខផង អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[១៦២] ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតទុក្ខ តើដូចម្តេច ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ការចួបជុំរបស់ទាំង៣ គឺចក្ខុ១ រូប១ ចក្ខុវិញ្ញាណ១ ហៅថា ផស្សៈ វេទនាកើតឡើង ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតឡើង ព្រោះវេទនាជាបច្ច័យ ម្នាលភិក្ខុទាំងឡាយ នេះឯង ហៅថា ហេតុនាំឲ្យកើតទុក្ខ។ ព្រោះអាស្រ័យត្រចៀក និងសំឡេង...