[១៦៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី.... គ្រានោះឯង មានព្រាហ្មណ៍ម្នាក់ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏និយាយសំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ។
[១៧០] លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន បុគ្គលនោះ ធ្វើកម្ម បុគ្គលនោះទទួលផលកម្មឬ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលនោះ ធ្វើកម្ម បុគ្គលនោះទទួលផលកម្ម នេះ ជាផ្លូវលាមកទីមួយ។ បពិត្រព្រះគោតមដ៏ចម្រើន ចុះបុគ្គលដទៃ ធ្វើកម្ម បុគ្គលដទៃ ទទួលផលកម្មឬ។ ម្នាលព្រាហ្មណ៍ ពាក្យថា បុគ្គលដទៃ ធ្វើកម្ម បុគ្គលដទៃទទួលផលកម្ម នេះ ជាផ្លូវលាមកទីពីរ ម្នាលព្រាហ្មណ៍ តថាគត មិនបានប៉ះពាល់ផ្លូវលាមកទាំងពីរខាងនេះទេ សំដែងធម៌តាមផ្លូវកណ្តាល សង្ខារទាំងឡាយ កើតឡើង ព្រោះអវិជ្ជាជាបច្ច័យ