​ហៅថា​ ​ជា​អ្នក​បរិបូណ៌​ដោយ​ទិដ្ឋិ​ ​ដូច្នេះ​ខ្លះ​ ​ថា​អ្នក​បរិបូណ៌​ដោយ​ទស្សនៈ​ ​ដូច្នេះ​ខ្លះ​ ​ថា​ជា​អ្នក​មកកាន់​ព្រះ​សទ្ធម្ម​ ​ដូច្នេះ​ខ្លះ​ ​ថា​ជា​អ្នក​ឃើញ​ព្រះ​សទ្ធម្ម​ ​ដូច្នេះ​ខ្លះ​ ​ថា​ជា​អ្នក​ប្រកបដោយ​ញាណ​ ​ជា​សេក្ខៈ​ ​ដូច្នេះ​ខ្លះ​ ​ថា​ជា​អ្នក​ប្រកបដោយ​វិជ្ជា​សេក្ខៈ​ ​ដូច្នេះ​ខ្លះ​ ​ថា​ជា​អ្នក​សម្រេច​ធម្ម​ស្រោត​ ​ដូច្នេះ​ខ្លះ​ ​ថា​ជា​អរិយៈ​អ្នកមាន​និ​ព្វេ​ធិ​ក​ប្ប​ញ្ញា​ ​(​ប្រាជ្ញា​ទម្លាយ​បង់​នូវ​កិលេស​)​ ​ដូច្នេះ​ខ្លះ​ ​ថា​ឋិត​អែបនឹង​ទ្វារ​ ​នៃ​អមត​និព្វាន​ ​ដូច្នេះ​ខ្លះ​ ​ក្នុង​កាលនោះ​។​ ​ចប់​សូត្រ​ទី១០​។​

​ចប់​ ​គហបតិ​វគ្គ​ ​ទី៥​។​
​បញ្ជីរឿង​នៃ​គហបតិ​វគ្គ​នោះ​ ​គឺ​


​បញ្ច​វេរ​ភយ​សូត្រ​ ​លោក​ពោល​អស់២លើក​ ​ទ្រង់​សំដែង​ហេតុ​ដែល​ឲ្យ​កើតទុក្ខ​ ​ហេតុ​ដែល​ឲ្យ​កើត​លោក​ ​ព្រះអង្គ​គង់​ក្នុង​ស្រុក​ជា​របស់​ព្រះ​ញាតិ​ ​រឿង​អញ្ញ​តរ​ព្រាហ្មណ៍​ ​រឿង​ជា​ណុស្សោ​ណិ​ព្រាហ្មណ៍​ ​រឿង​លោកា​យតិ​ក​ព្រាហ្មណ៍​ ​ត្រូវជា៨​ ​លោក​ពោល​ថា​ ​អរិយសាវ័ក​ ​២លើក​ ​វគ្គ​ពោល​តាម​រឿង​នោះ​។
ថយ | ទំព័រទី ១៧៦ | បន្ទាប់