​ព្រោះ​ហេតុដូច្នេះ​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​នេះ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វិបស្សី​ពោធិសត្វ​ ​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មាន​បញ្ញា​កើត​ហើយ​ ​មាន​វិជ្ជា​កើត​ហើយ​ ​មាន​ពន្លឺ​កើត​ហើយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ព្រះអង្គ​មិនធ្លាប់​ស្តាប់​ ​ក្នុង​កាលមុន​ថា​ ​ការ​រលត់​ ​ការ​រលត់​ដូច្នេះ​។​ ​ចប់​សូត្រ​ទី៤​។​
 [​២៥​]​ ​សូម្បី​ការ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​ទាំង៧ព្រះអង្គ​ ​ក៏​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្តារ​តាម​ទំនង​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​សិខី​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​វេស្សភូ​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កកុសន្ធៈ​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កោនាគមនៈ​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​កស្សបៈ​មាន​ព្រះ​ភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​.​.​.​។​
ថយ | ទំព័រទី ១៩ | បន្ទាប់