ក៏បាចទៅតាមខ្យល់ធំ ឬក៏បណ្តែតទៅក្នុងស្ទឹង ដែលមានខ្សែទឹកហូរខ្មាញ់ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់ចោលហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀត ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន។បេ។ ក៏យ៉ាងនោះឯង ការរលត់ទៅ នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ចប់សូត្រទី៥។
[២១០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសរបស់ឈើធំនោះទាំងអស់ ដែលដុះចាក់ទៅខាងក្រោម ដុះចាក់ទៅទទឹង រមែងនាំឱជារសទៅចុងខាងលើ ម្នាលភិក្ខុទាំងឡាយ ក៏កាលបើដូច្នេះ ឈើធំនោះ ដែលមានឫសនោះជាអាហារផង មានឫសនោះជាកម្លាំងមាំផង មុខជាឋិតនៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញសេចក្តីត្រេកអរ ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ