[២១២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហា រមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ការកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២១៣] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើខ្ចី បុរសផ្សាំឫសរបស់ឈើខ្ចីគ្រប់កាល ចាក់ដីគ្រប់កាល ស្រោចទឹកគ្រប់កាល ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ឈើខ្ចីនោះ ដែលមានរបស់ទាំងនោះ ជាអាហារ មានរបស់ទាំងនោះ ជាកម្លាំង ក៏ដល់នូវសេចក្តីចម្រើន ដុះដាលធំទូលាយឡើង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ តណ្ហារមែងចម្រើនឡើង ឧបាទានចម្រើនឡើង ព្រោះតណ្ហាជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ តែងមានដោយប្រការដូច្នេះឯង។