[២១៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី... ក្នុងទីនោះឯង ព្រះមានព្រះភាគ... ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូបក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។
[២១៧] ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើធំ ឫសទាំងអស់ របស់ឈើធំនោះ ដែលដុះចាក់ទៅខាងក្រោម ដុះចាក់ទៅទទឹង តែងនាំឱជារសទៅចុងខាងលើ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នេះ ដើមឈើធំនោះ ដែលមានឫសនោះជាអាហារ មានឫសនោះជាកម្លាំង ក៏ឋិតនៅ អស់កាលយូរអង្វែង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុពិចារណាឃើញ នូវសេចក្តីត្រេកអរ ក្នុងសញ្ញោជនីយធម៌ទាំងឡាយហើយ ការចាប់កំណើតនៃនាមរូប ក៏មាន សឡាយតនៈកើតមាន ព្រោះនាមរូបជាបច្ច័យ។បេ។ ក៏យ៉ាងនោះឯង ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។