ម្នាលអានន្ទ កាលបើដូច្នេះ ឈើធំនោះ ឈ្មោះថា គេបានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យលែងមានទីកន្លែងដុះទៀតហើយ ជាឈើដល់នូវភាពមិនមានតទៅ មិនមានការកើតឡើងតទៅទៀតជាធម្មតា ម្នាលអានន្ទ កាលភិក្ខុពិចារណាឃើញទោស ក្នុងឧបាទានីយធម៌ទាំងឡាយហើយ តណ្ហារមែងរលត់ទៅ ការរលត់នៃឧបាទាន ព្រោះការរលត់នៃតណ្ហា ការរលត់នៃភព ព្រោះការរលត់នៃឧបាទាន ការរលត់នៃជាតិ ព្រោះការរលត់នៃភព ជរាមរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត ក៏រលត់ទៅ ព្រោះការរលត់នៃជាតិ ការរលត់នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ចប់សូត្រទី១០។
ចប់ ទុក្ខវគ្គ ទី៦។