​មហាវគ្គ​


 ​[​២៣០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​.​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​គប្បី​នឿយណាយ​ផង​ ​ធុញទ្រាន់​ផង​ ​ផុត​ស្រឡះ​ផង​ ​ក្នុង​កាយ​ ​ដែល​កើតអំពី​មហាភូត​ទាំង៤នេះ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​សេចក្តី​ចម្រើន​ក្តី​ ​សេចក្តី​វិនាស​ក្តី​ ​ដំណើរ​កើតឡើង​ក្តី​ ​ដំណើរ​បែកធ្លាយ​ក្តី​ ​នៃ​កាយ​ដែល​កើតអំពី​មហាភូត​ទាំង៤នេះ​ ​តែង​ប្រាកដ​ ​ហេតុ​នោះ​ ​បាន​ជា​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​គប្បី​នឿយណាយ​ផង​ ​ធុញទ្រាន់​ផង​ ​ផុត​ស្រឡះ​ផង​ ​ក្នុង​កាយ​ ​ដែល​កើតអំពី​មហាភូត​ទាំង៤នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ធម្មជាត​ណា​ ​ដែល​ហៅថា​ចិត្ត​ខ្លះ​ ​ហៅថា​មនោ​ខ្លះ​ ​ហៅថា​វិញ្ញាណ​ខ្លះ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​មិន​អាច​នឿយណាយ​ ​មិន​អាច​ធុញទ្រាន់​ ​មិន​អាច​ផុត​ស្រឡះ​ ​ក្នុង​ធម្មជាត​នោះ​បាន​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់