​[​២៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ស្វា​ ​ត្រាច់​ទៅ​ក្នុង​ព្រៃតូច​ ​ព្រៃធំ​ ​តែង​ចាប់​មែកឈើ​ ​លែង​មែក​ដែល​ចាប់​នោះ​ហើយ​ ​ចាប់​មែក​ដទៃ​ ​លែង​មែក​ដទៃ​នោះ​ហើយ​ ​ចាប់​មែក​ដទៃទៀត​ ​លែង​មែក​ដទៃទៀត​នោះ​ហើយ​ ​ចាប់​មែក​ដទៃ​តទៅទៀត​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ ​ដែល​ហៅថា​ ​ចិត្ត​ខ្លះ​ ​មនោ​ខ្លះ​ ​វិញ្ញាណ​ខ្លះ​នោះ​ ​តែង​កើតឡើង​ផ្សេង​ ​រលត់​ទៅវិញ​ផ្សេង​ ​ទាំងយប់​ទាំង​ថ្ងៃ​ ​ក៏​យ៉ាងនោះ​ឯង​។​
 [​២៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​សេចក្តី​នោះ​ ​អរិយសាវ័ក​អ្នកចេះដឹង​ ​តែង​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​បដិច្ចសមុប្បាទ​ធម៌​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ឲ្យ​ប្រពៃ​ថា​ ​កាលបើ​វត្ថុ​នេះ​មាន​ ​ទើប​វត្ថុ​នេះ​មាន​ ​ព្រោះតែ​វត្ថុ​នេះ​កើតឡើង​ ​បាន​ជា​វត្ថុ​នេះ​កើតឡើង​ដែរ​ ​កាលបើ​វត្ថុ​នេះ​មិន​មាន​ ​វត្ថុ​នេះ​ក៏​មិន​មាន​ដែរ​ ​ព្រោះតែ​វត្ថុ​នេះ​រលត់​ ​បាន​ជា​វត្ថុ​នេះ​រលត់​ដែរ​ ​គឺថា​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​ ​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​ ​ឯ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​វិនាស​ ​និង​ការ​រលត់​មិន​សេសសល់​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​តែង​មាន​យ៉ាងនេះ​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់