​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ក៏បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​អវិជ្ជា​កើតមាន​ ​សង្ខារ​ទាំងឡាយ​ក៏​កើតមាន​ ​សង្ខារ​ទាំងឡាយ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​។​ ​ព្រោះ​ហេតុដូច្នេះ​ ​សង្ខារ​ទាំងឡាយ​ ​កើតមាន​ ​ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ​វិញ្ញាណ​នេះ​កើតមាន​ ​ព្រោះ​សង្ខារ​ជា​បច្ច័យ​។​បេ​។​ ​ការ​កើតឡើង​ព្រម​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មាន​បញ្ញា​កើត​ហើយ​ ​មាន​វិជ្ជា​កើត​ហើយ​ ​មាន​ពន្លឺ​កើត​ហើយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​មិនធ្លាប់​បាន​ស្តាប់​ ​ក្នុង​កាលមុន​ថា​ ​ការ​កើតឡើង​ព្រម​ ​ការ​កើតឡើង​ព្រម​ ​ដូច្នេះ​។​
 [​២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​មិន​មាន​ ​ទើប​ជរា​ ​និង​មរណៈ​មិន​មាន​ ​ការ​រលត់​នៃជ​រា​ ​និង​មរណៈ​ ​ព្រោះ​ការ​រលត់​នៃ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ក៏បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​ជាតិ​មិន​មាន​ ​ជរា​និង​មរណៈ​ ​ក៏​មិន​មាន​ ​ការ​រលត់​នៃជ​រា​និង​មរណៈ​ ​ព្រោះ​ការ​រលត់​នៃជា​តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​កាល​អ្វី​ហ្ន៎​មិន​មាន​ ​ទើប​ជាតិ​មិន​មាន​។​បេ​។​ ​ភព​.​.​.​ ​ឧបាទាន​.​.​.​ ​តណ្ហា​.​.​.​ ​វេទនា​.​.​.​ ​ផស្សៈ​.​.​.​ ​ស​ឡាយ​ត​នៈ​.​.​.​ ​នាមរូប​.​.​.​.​ ​វិញ្ញាណ​.​.​.​.​ ​
ថយ | ទំព័រទី ២១ | បន្ទាប់