​ទើប​សង្ខារ​ទាំងឡាយ​មិន​មាន​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​អ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នោះ​ ​ក៏បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ ​ព្រោះ​យោនិសោ​មនសិ​កា​រៈ​ថា​ ​កាលបើ​អវិជ្ជា​មិន​មាន​ ​សង្ខារ​ទាំងឡាយ​ ​ក៏​មិន​មាន​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​អវិជ្ជា​។​ ​ព្រោះ​ហេតុដូច្នេះ​ ​ការ​រលត់​នៃ​សង្ខារ​ ​ព្រោះ​ការ​រលត់​នៃ​អវិជ្ជា​ ​ការ​រលត់​នៃ​វិញ្ញាណ​ ​ព្រោះ​ការ​រលត់​នៃ​សង្ខារ​។​បេ​។​ ​ការ​រលត់​នៃ​កង​ទុក្ខ​ទាំងអស់​នុ៎ះ​ ​រមែង​មាន​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មាន​បញ្ញា​កើត​ហើយ​ ​មាន​វិជ្ជា​កើត​ហើយ​ ​មាន​ពន្លឺ​កើត​ហើយ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​មិនធ្លាប់​បាន​ស្តាប់​ ​ក្នុង​កាលមុន​ថា​ ​ការ​រលត់​ ​ការ​រលត់​ ​ដូច្នេះ​។​ ​ចប់​សូត្រ​ទី១០​។​

​ចប់​ ​ពុទ្ធ​វគ្គ​ ​១​។​
​បញ្ជី​នៃ​ពុទ្ធ​វគ្គ​នោះ​ ​គឺ​


​ទេសនា​វិភង្គ១​ ​បដិបទា១​ ​ព្រះ​វិបស្សី១​ ​ព្រះ​សិខី១​ ​ព្រះ​វេស្សភូ១​ ​ព្រះ​កកុសន្ធៈ១​ ​ព្រះ​កោនាគមនៈ១​ ​ព្រះ​កស្សបៈ១​ ​ព្រះ​មហា​សក្យមុនី​គោតម១​។​
ថយ | ទំព័រទី ២២ | បន្ទាប់