[២៤៦] ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មានក្នុងកវឡីការាហារហើយ វិញ្ញាណក៏លូតលាស់ តាំងនៅស៊ប់ក្នុងកវឡីការាហារនោះដែរ វិញ្ញាណលូតលាស់ តាំងនៅស៊ប់ក្នុងទីណា នាមរូបក៏ឈានចុះក្នុងទីនោះ នាមរូបឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏ចម្រើនក្នុងទីនោះ សង្ខារទាំងឡាយ ចម្រើនក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ ប្រកបដោយសោក ប្រកបដោយធុលី គឺរាគាទិក្កិលេស ប្រកបដោយសេចក្តីចង្អៀតចង្អល់។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ... ម្នាលភិក្ខុទាំងឡាយ បើក្នុង