ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តីចង្អៀតចង្អល់ចិត្តទេ។ ម្នាលភិក្ខុទាំងឡាយ បើក្នុងផស្សាហារ... ម្នាលភិក្ខុទាំងឡាយ បើក្នុងមនោសញ្ចេតនាហារ... ម្នាលភិក្ខុទាំងឡាយ បើតម្រេក សេចក្តីរីករាយ ចំណង់ មិនមានក្នុងវិញ្ញាណាហារទេ វិញ្ញាណក៏មិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងវិញ្ញាណាហារនោះដែរ វិញ្ញាណមិនលូតលាស់ មិនតាំងនៅស៊ប់ ក្នុងទីណា នាមរូបក៏មិនឈានចុះក្នុងទីនោះ នាមរូបមិនឈានចុះក្នុងទីណា សង្ខារទាំងឡាយ ក៏មិនចម្រើនឡើងក្នុងទីនោះ សង្ខារទាំងឡាយ មិនចម្រើនឡើងក្នុងទីណា ការចាប់កំណើតក្នុងភពថ្មីតទៅទៀត ក៏មិនមានក្នុងទីនោះ ការចាប់កំណើតក្នុងភពថ្មីតទៅទៀត មិនមានក្នុងទីណា ជាតិ ជរា មរណៈ តទៅទៀត ក៏មិនមានក្នុងទីនោះ ជាតិ ជរា មរណៈ តទៅទៀត មិនមានក្នុងទីណា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ទីនោះ មិនមានសោក មិនមានធុលី គឺរាគាទិក្កិលេស មិនមានសេចក្តីចង្អៀតចង្អល់ចិត្តឡើយ។