​វិញ្ញាណ​មិន​លូតលាស់​ ​មិន​តាំងនៅ​ស៊ប់​ ​ក្នុង​ទីណា​ ​នាមរូប​ក៏​មិន​ឈាន​ចុះ​ក្នុង​ទីនោះ​ ​នាមរូប​មិន​ឈាន​ចុះ​ក្នុង​ទីណា​ ​សង្ខារ​ទាំងឡាយ​ ​ក៏​មិន​ចម្រើនឡើង​ក្នុង​ទីនោះ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ចម្រើនឡើង​ក្នុង​ទីណា​ ​ការ​ចាប់កំណើត​ ​ក្នុង​ភព​ថ្មី​តទៅទៀត​ ​ក៏​មិន​មាន​ក្នុង​ទីនោះ​ ​ការ​ចាប់កំណើត​ ​ក្នុង​ភព​ថ្មី​តទៅទៀត​ ​មិន​មាន​ក្នុង​ទីណា​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​តទៅទៀត​ ​ក៏​មិន​មាន​ក្នុង​ទីនោះ​ ​ជាតិ​ ​ជរា​ ​មរណៈ​ ​តទៅទៀត​ ​មិន​មាន​ក្នុង​ទីណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​ទីនោះ​ ​មិន​មាន​សោក​ ​មិន​មាន​ធុ​លី​ ​គឺ​រាគាទិក្កិលេស​ ​មិន​មាន​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ឡើយ​។​ ​ចប់​សូត្រ​ទី៤​។​
 [​២៥០​]​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​.​.​.​ ​ក្នុង​ទីនោះ​ ​ព្រះមានព្រះភាគ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​កាលមុន​ ​អំពី​ការ​ត្រាស់​ដឹង​ ​កាល​តថាគត​នៅជា​ពោធិសត្វ​ ​មិនទាន់​បាន​ត្រាស់​ដឹង​នៅឡើយ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ឱ​ហ្ន៎​ ​សត្វលោក​នេះ​ ​ដល់​នូវ​សេចក្តី​លំបាក​ណាស់​ ​តែង​កើត​ ​ចាស់​ ​ស្លាប់​ ​ច្យុត​ ​និង​ចាប់បដិសន្ធិ​ ​ថែមទាំង​មិនដឹង​ច្បាស់​ ​នូវ​ការ​រលាស់ចោល​សេចក្តី​ទុក្ខ​ ​គឺ​ជរាមរណៈ​នេះ​ទៀតផង​ ​កាលណា​ទៅ​ហ្ន៎​ ​ទើប​ការ​រលាស់ចោល​នូវ​សេចក្តី​ទុក្ខ​ ​គឺ​ជរា​ ​មរណៈ​នេះ​ ​នឹង​ប្រាកដ​ឡើង​បាន​។​
ថយ | ទំព័រទី ២២៨ | បន្ទាប់