កាលបើមាននាមរូប ទើបមានវិញ្ញាណ វិញ្ញាណមាន ព្រោះនាមរូបជាបច្ច័យ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា វិញ្ញាណនេះ តែងត្រឡប់មកអំពីនាមរូប មិនមែនទៅកាន់ទីដទៃទេ សត្វលោកកើតក្តី ចាស់ក្តី ស្លាប់ក្តី ច្យុតក្តី ចាប់បដិសន្ធិក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះ គឺថា ព្រោះនាមរូបជាបច្ច័យ ទើបមានវិញ្ញាណ ព្រោះវិញ្ញាណជាបច្ច័យ ទើបមាននាមរូប ព្រោះនាមរូបជាបច្ច័យ ទើបមានអាយតនៈ៦ ព្រោះអាយតនៈ៦ជាបច្ច័យ ទើបមានផស្សៈ។បេ។ ការកើតឡើងព្រម នៃកងទុក្ខទាំងអស់នុ៎ះ តែងមានយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ តថាគត មានចក្ខុកើតឡើងហើយ មានញាណកើតឡើងហើយ មានបញ្ញាកើតឡើងហើយ មានវិជ្ជាកើតឡើងហើយ មានពន្លឺកើតឡើងហើយ ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានស្តាប់មក ក្នុងកាលមុនថា ហេតុជាទីកើតទុក្ខ ហេតុជាទីកើតទុក្ខ។
[២៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានជរាមរណៈ ព្រោះតែអ្វីរលត់ ទើបជរាមរណៈ រលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ
[២៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលបើមិនមានអ្វីហ្ន៎ ទើបមិនមានជរាមរណៈ ព្រោះតែអ្វីរលត់ ទើបជរាមរណៈ រលត់។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ